Home Apps Books & Reference
ឯកសារប្រវត្តិសាស្រ្ត អាចារ្យស្វា APK icon

ឯកសារប្រវត្តិសាស្រ្ត អាចារ្យស្វា APK

1.0 for Android 4.0.3 and up and up

Kingdom App 1988

Historical documents Archbishop Oswald

Package name: com.zajasvar

-អារម្ភកថា៖
-ខ្ញុំបានឯកសារជាច្រើន ដែលនិយាយទាក់ទងនឹងអាចារ្យស្វា។ ទោះជាឯកសារនោះ ជាភាសាជាតិក្ដី ជាភាសាបរទេសក្ដី ច្រើនតែឃើញថាអាចារ្យស្វាជាមនុស្សក្បត់ជាតិ។ ហេតុបានជាឯកសារទាំងនោះចាត់ទុកអាចារ្យស្វាជាមនុស្សក្បត់ជាតិ? សំនួរនេះ ខ្ញុំអាចឆ្លើយថា ព្រោះពេលនោះខ្មែរនៅក្រោមអាណាព្យាបាលបរទេស តែនរណាម្នាក់មិនពេញចិត្តនឹងការត្រួតត្រាពួកបរទេស អ្នកនោះត្រូវអ្នកអាណាព្យាបាលចោទថាជាអ្នកក្បត់ជាតិ ម៉្លោះហើយ ការសរសេរត្រូវតែថា «ក្បត់ជាតិ» តាមតែគ្នា។ ខ្ញុំបានជួបឯកសារមួយទៀត ដែលកំបាំងនឹងភ្នែកបរទេស ដែលអ្នកសរសេរបានទុកនៅជាមួយខ្ញុំ ហើយអ្នកសរសេរនោះត្រូវជាញាតិរបស់អ្នកបាញ់អាចារ្យស្វាស្លាប់ទៀតផង។ អ្នកបាញ់អាចារ្យស្វាស្លាប់ជាអ្នកឱ្យឯកសារខ្ញុំនេះសរសេរ គាត់ជាអ្នកហៅឱ្យសរសេរតាម។ ឯកសារនេះមិនឃើញមានថាអាចារ្យស្វាក្បត់ ខ្ញុំតែងបានជួបចាស់ៗ និយាយតាម ស្រុក ភូមិ ថាអាចារ្យស្វាជាមនុស្សស្នេហាជាតិ។ ហើយមកដល់សម័យសាធារណរដ្ឋនេះ គណៈកម្មការក្រុងបានសម្រេចយកឈ្មោះអាចារ្យស្វា ដាក់ឈ្មោះផ្លូវនៅរដ្ឋធានីភ្នំពេញនេះទៀតផង។ នេះសរឱ្យឃើញថា អាចារ្យស្វាគាត់ជាមនុស្សបដិវត្តន៍មួយ សម័យប្រទេសនៅជាអាណាព្យាបាល សម័យសាធារណរដ្ឋនេះ ជាសម័យដែលគួរស្រាវជ្រាវ វីរបុរសដែលគេចោទថា មនុស្សក្បត់ឱ្យឃើញមានពន្លឺយុត្តិធម៌ដូចជា អាចារ្យស្វា ពោធិ៍កំបោរជាដើម ឱ្យយុវជនបានដឹងផង។ ខ្ញុំសង្ឃឹមថា រឿងអាចារ្យស្វាដែលនៅក្នុងដៃលោកអ្នកអាននេះ ទោះបីមិនបានគ្រប់គ្រាន់ ក៏ជាពន្លឺបន្តិចដែរ ហើយខ្ញុំសូមផ្ញើរទុកឯកសារដែលខ្វះសូមឱ្យលោកអ្នកអាចជួយរកបន្ថែមទៀតផង។

ម្យ៉ាងទៀតបន្ទាប់ពីអាចារ្យស្វានេះទៅខ្ញុំបានសរសេររួចស្រេចនូវប្រវត្តិ ឬ ជីវភាពអ្នកស្នេហាជាតិដ៏ក្លាហានក្នុងសង្គ្រាមប្រឆាំងនឹងបរទេសដូចជា ពញាហុក តេជោក្រហមក តេជោយ៉ត ម៉ឺនមាស ពិស្ណុលោកឈូក នរាប្រាក់ នៅខេត្តព្រៃវែង ហើយបន្ទាប់ពីនេះខ្ញុំកំពុងរកប្រវត្តិលោក តេជោប៉ាង តេជោចាប តេជោជូ តទៅទៀត។ រឿងអាចារ្យស្វានេះខ្ញុំបានសរសេរចប់នៅចុងឆ្នាំ ១៩៦៨ ហើយបានបោះពុម្ពផ្សាយនៅក្នុងសារពត៌មានយុវជនម្ដងរួចទៅហើយ។

រៀបរៀងចងក្រងដោយ ស៊ូ ចំរើន

-រឿងអាចារ្យស្វារៀបរាប់ពីប្រវត្តិតស៊ូរបស់អ្នកក្លាហានខ្មែរ មួយរូបប្រហែលជានាមថាសួរ តែដោយសរសេរជាបារាំងអានចេញថាស្វាៗ វិញ ដើមរឿងកើតឡើងកាលជំនាន់របស់ព្រះបាទនរោត្តម ដែលក្នុងគ្រានោះបារាំងបានបង្ខំអោយព្រះអង្គទទួលយកអាណានិគមរបស់វា នៅទីបំផុតអាចារ្យស្វាក៏បានស្លាប់ ឯករាជ្យនៅតែមិនបាន តែបារាំងបានដោះដូរជាមួយខ្មែរមកវិញគ្រាន់តែអោយស្ដេចខ្មែរមានអំណាចត្រឹមតែក្នុងព្រះបរមរាជវាំងរបស់ទ្រង់តែប៉ុណ្ណោះ។
-ជាសៀវភៅអេឡិចត្រូនិចដែលលោកអក្នងាយស្រូលDownload
-ងាយស្រួលអាន
-ងាយយល់
-ងាយស្រួលប្រើទោៈបីមិនបើកinternetក៏ដោយ
-រូបភាពច្បាស់ល្អ
-យើងខ្ញុំបង្កើតកម្មវិធីនេៈឡើងក្នុងគោលបំណងទុកជាឯកសារសំរាប់ប្រជាពលរដ្ធខ្មែរទូទៅដើម្បីសិក្សានិងស្វែងយល់។
-រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ស៊ូ ចំរើន
-លោកអក្នអាចទាញយកឯកសារជា:Androind Application ផ្សេងៗទៀតមាននៅ៖
https://kingdomapp1988.blogspot.com
-It Free .Not for sale

Category: Books & Reference , Similar

Date published: Dec 18, 2017

Current version: 1.0

Requires android: 4.0.3 and up

Content rating: Everyone

Free for you

More

Similar

More

Developer